របៀបធ្វើឲ្យគណនីមានដំណើរការ

ដើម្បីធ្វើឲ្យគណនីរបស់លោកអ្នកមានដំណើរការ សូមធ្វើតាមជំហានដូចខាងក្រោម៖
ជំហានទី ១៖ : ចូលទៅកាន់អ៊ីម៉ែលរបស់លោកអ្នកដើម្បីទទួលយកលេខសម្ងាត់ដំណើរការដូចរូបភាពខាងក្រោម៖

mail

ជំហានទី ២៖ ចូលទៅកាន់គេហទំព័ររបស់អតិថិជនមេនូឡាយហ្វ៍https://cws.manulife.com.khបន្ទាប់មកលោកអ្នកនឹងឃើញរូបភាពដូចខាងក្រោម៖

login1

ជំហានទី ៣៖ បញ្ចូលលេខអតិថិជន (លោកអ្នកអាចចុចលើ ដើម្បីបង្ហាញការស្វែងរកលេខអតិថិជន)

login2

ជំហានទី ៤៖ បញ្ចូលលេខសម្ងាត់របស់លោកអ្នក(លេខសម្ងាត់ដែលប្រើពេលបង្កើតគណនី)

ជំហានទី ៥៖ បញ្ចូលថ្ងៃខែឆ្នាំកំណើត (ថ្ងៃខែឆ្នាំកំណើតដែលប្រើពេលបង្កើតគណនី) ជាទម្រង់ ថ្ងៃ/ខែ/ឆ្នាំ
ឧទាហរណ៏ ៖ ៣១/១២/១៩៨០

ជំហានទី ៦៖ បន្ទាប់ពីបញ្ចូលព័ត៌មានត្រឹមត្រូវអស់ហើយ សូមចុចចូលទៅកាន់គណនី

ជំហានទី ៧៖ លោកអ្នកនឹងបានឃើញទំព័រសេចក្តីប្រកាសអះអាងដូចខាងក្រោម៖

login2

ជំហានទី ៨៖ ចុចលើ យល់ព្រម ដើម្បីបញ្ជាក់ពីការយល់ព្រមតាមសេចក្តីប្រកាសអះអាង ប​ន្ទាប់មកលោកអ្នកនឹងបានឃើញការបង្ហាញពីរបៀបធ្វើឲ្យគណនីមានដំណើរការដូចខាងក្រោម៖

activate_account

ជំហានទី ៩៖ បញ្ចូលលេខអតិថិជន (លោកអ្នកអាចចុចលើ ដើម្បីទទួលបានការបង្ហាញពីរបៀបស្វែងរកលេខអតិថិជន)

ជំហានទី ១០៖ បញ្ចូលថ្ងៃខែឆ្នាំកំណើត (ថ្ងៃខែឆ្នាំកំណើតដែលប្រើពេលបង្កើតគណនី) ជាទម្រង់ ថ្ងៃ/ខែ/ឆ្នាំ
ឧទាហរណ៏: ៣១/១២/១៩៨០

ជំហានទី ១១៖ លេខអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន

ជំហានទី ១២៖ បញ្ចូលលេខ ដំណើរការដែលលោកអ្នកបានទទួលតាមរយៈអ៊ីម៉ែល
កំណត់ចំណាំ៖ ប្រសិនបើលោកអ្នកមិនបានឃើញលេខដំណើរការនៅក្នុងអ៊ីម៉ែល លោកអ្នកអាចចុចលើ "ផ្ញើរលេខដំណើរការម្តងទៀត"

ជំហានទី ១៣៖ ចុចលើប៊ូតុង បញ្ជូន ដើម្បីធ្វើឲ្យគណនីមានដំណើរការ ។