របៀបបង្កើតគណនី

ជំហានទី ១៖ ចូលទៅកាន់គេហទំព័ររបស់អតិថិជនមេនូឡាយហ្វ៍ https://cws.manulife.com.kh បន្ទាប់មកលោកអ្នកនឹងឃើញរូបភាពដូចខាងក្រោម៖

ជំហានទី ២៖ សូមចុចលើប៊ូតុងបង្កើតគណនី នៅខាងលើផ្នែកខាងស្ដាំដៃ

register1

បន្ទាប់មកលោកអ្នកនឹងឃើញរូបភាពដូចខាងក្រោម៖

register_form

ជំហានទី ៣៖ បញ្ចូលលេខអតិថិជន (លោកអ្នកអាចចុចលើ) ដើម្បីស្វែងរកលេខអតិថិជន

ជំហានទី ៤៖ បញ្ចូលេខសម្ងាត់តាមលក្ខខណ្ឌដូចខាងក្រោម៖

  • តិចបំផុតអក្សរ ៨ តួ
  • ច្រើនបំផុតអក្សរ ១២ តួ
  • យ៉ាងហោចណាស់មានអក្សរធំមួយ
  • យ៉ាងហោចណាស់មានលេខមួយ
ឧទាហរណ៏: Manu2014

ជំហានទី ៥៖ បញ្ជាក់លេខសម្ងាត់ម្ដងទៀត (លេខសម្ងាត់ថ្មីត្រូវតែដូចទៅនឹងលេខសម្ងាត់មុន)

ជំហានទី ៦៖ បញ្ចូលថ្ងៃខែឆ្នាំកំណើត (ថ្ងៃខែឆ្នាំកំណើតដែលលោកអ្នកប្រើពេលបំពេញទម្រង់បែបបទស្នើសុំការធានារ៉ាប់រង)ជាទម្រង់ ថ្ងៃ/ខែ/ឆ្នាំ
ឧទាហរណ៏: ៣១/១២/១៩៨០

ជំហានទី ៧៖ Iលេខអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន

ជំហានទី ៨៖ បញ្ចូលអ៊ីម៉ែល (អ៊ីម៉ែលដែលលោកអ្នកប្រើពេលបង្កើតគណនី លោកអ្នកនឹងទទួលបានលេខដំណើរការគណនីតាមរយៈអ៊ីម៉ែលមួយនេះ បន្ទាប់មកទៀតលោកអ្នកនឹងអាចធ្វើឲ្យគណនីមានដំណើរការបាន)

ជំហានទី ៩៖ សូមចុចលើប៊ូតុងបង្កើតគណនីដើម្បីបង្កើតគណនី
កំណត់ចំណាំ៖ នៅពេលដែលលោកអ្នកចុចលើប៊ូតុង "បង្កើតគណនី" រួចហើយ​ លោកអ្នកនឹងទទួលលេខដំណើរការគណនីតាមរយៈអ៊ីម៉ែលដែលបានផ្ដល់ខាងលើ​ ។